គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac Biotech L td. ត្រូវបានប្រទេសឥណ្ឌូនេស៊ីវាយតម្លៃថាមានប្រសិទ្ធភាព

កាលបរិច្ឆេទ: ២៥ ឧសភា ២០២១ / សុខភាព

បើតាមប្រភពរបស់ទីភ្នាក់ងារសារព័ត៌មានអាមេរិកឈ្មោះ Bloomberg ប្រទេសឥណ្ឌូនេស៊ីសម្តែងក្តីសោមនស្សរីករាយចំពោះប្រសិទ្ធភាពរបស់ថ្នាំវ៉ាក់សាំងស៊ីណូវ៉ាក់ដែលខ្លួនបានប្រើដើម្បីចាក់ឲ្យភ្នាក់ងារសុខាភិបាលនៅទីក្រុងហ្សាកាតា។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌូនេស៊ីមានប្រសាសន៍ឲ្យដឹងថា លទ្ធផលនៃការសិក្សាលើភ្នាក់ងារសុខាភិបាលជាង២៥.០០០ នាក់ ដែលទទួលបានការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដើម្បីការពារជំងឺកូវីដ១៩បានបង្ហាញថា ក្នុងអំឡុងពេល២៨ថ្ងៃបន្ទាប់ពីការចាក់វ៉ាក់សាំងមក គ្មានភ្នាក់ងារណាម្នាក់ក្នុងចំណោមពួកគេទាំងអស់នោះទទួលមរណភាពឡើយ ហើយក្រោយពីចាក់វ៉ាក់សំាងបានតែ៧ថ្ងៃប៉ុណ្ណោះ ៩៧% នៃភ្នាក់ងារទាំងនោះមិនមានអាការៈធ្ងន់ធ្ងររហូតចូលសម្រាកពេទ្យទេ។ ប្រភពដដែលនេះបានឲ្យដឹងទៀតថា លើសពីនេះទៅទៀតប្រទេសប្រេស៊ីលក៏បានបង្ហាញពីសញ្ញាវិជ្ជមានផងដែរថា ប្រសិទ្ធភាពរបស់វ៉ាក់សាំងស៊ីណូវ៉ាក់មានកម្រិតខ្ពស់ជាងលទ្ធផលដែលទទួលបាននៅដំណាក់កាលធ្វើតេស្តដំបូងទៅទៀត។

ឥណ្ឌូនេស៊ីស្ថិតនៅក្នុងចំណោមប្រទេសទីមួយដែលព្រមសាកល្បងប្រើវ៉ាក់សាំងស៊ីណូវ៉ាក់។ កាលពីខែមករា លោកចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី បានក្លាយជាមេដឹកនាំដ៏ធំទីមួយនៅលើពិភពលោកដែលបានចាក់វ៉ាក់សាំងចិនស៊ីណូវ៉ាក់ ដើម្បីឲ្យប្រជាជនរបស់ខ្លួន និងប្រទេសដទៃទៀតងាកមកផ្តល់ទំនុកចិត្តលើវ៉ាក់សំាងនេះ។ ចាប់តាំងពីពេលនោះមក មហាអំណាចសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍មួយនេះបានធ្វើការកុម្ម៉ង់វ៉ាក់សំាងប្រមាណជាង២២លានដូសហើយ ជាពិសេសគឺវ៉ាក់សំាងស៊ីណូវ៉ាក់ ខណៈពេលដែលប្រទេសមួយនេះព្យាយាមធ្វើយ៉ាងណាឲ្យប្រជាជនរបស់ខ្លួនទាំង២៧០លាននាក់ទទួលបានភាពស៊ាំនឹងមេរោគនៅក្នុងសហគមន៍នៅដំណាច់ឆ្នាំនេះ។

ចំណែកឯប្រទេសកម្ពុជាវិញបានទទួលជំនួយ និងការកុម្ម៉ង់ទិញវ៉ាក់សាំងស៊ីណូវ៉ាក់ជាង២លានដូស។ បើតាមការគ្រោងទុករបស់រាជរដ្ឋាភិបាល ៦០%នៃប្រជាជនខ្មែរពោលគឺ១០លាននាក់នឹងត្រូវទទួលបានការចាក់វ៉ាក់សាំងនៅពាក់កណ្តាលឆ្នាំ២០២២ខាងមុខនេះ៕

According to Bloomberg, Indonesia was delighted with the effectiveness of the Chinese Sinovac vaccine with which it treated health workers in the capital Jakarta. According to the Indonesian Ministry of Health, more than 25,000 of the workers vaccinated with Sinovac showed promising signs within 28 days after vaccination. None of them had died and that from the 7 th day following vaccination, 97% of these had avoided hospitalization. The data, the agency continues, adds to positive signs from Brazil that the Sinovac vaccine is more effective than it has been proven during the testing phase.

Indonesia was one of the first countries to show confidence in the Chinese vaccine. In January, President Joko Widodo became the first great world leader to receive an injection of Sinovac in an attempt to quell skepticism at home and abroad. Since then, Southeast Asia’s largest economy has administered more than 22 million doses, mostly of Sinovac, as it seeks to achieve collective immunity for its 270 million people by the end of the year.

Cambodia has donated and/or purchased over 2 million total doses of Sinovac. According to the government’s agenda, 60% of the population or 10 million people should be vaccinated by mid-2022.